វិធី​តំឡើង​ Windows 7 ចេញពីឌីសរឹស(HDD)

ជាទូទៅនៅពេលដែល Windows មានបញ្ហាយើងតែងតែ​ធ្វើការ​តំឡើងវាឡើងវិញ​តាមរយៈ DVD ឬ USB ដូច្នេះ​អ្នកត្រូវ​មាន DVD Windows ឬក៏អ្នក​ត្រូវបង្កើត Bootable USB សម្រាប់​ការតំឡើង​ឡើងវិញ។ ឥឡូវយើងនឹងធ្វើការ​បង្ហាញជូន​ពីវិធីផ្សេងមួយ​ទៀត ដែលអនុញ្ញាត​ឲ្យអ្នក​ធ្វើការ​តំឡើង Window 7 ពីឌីសរឹង (Hard Disk) របស់អ្នក​ផ្ទាល់តែម្តង។ ដោយគ្រាន់តែ​លោកអ្នក​មាននូវ Software របស់ Window 7 តែប៉ុន្នោះ។
សូមអនុវត្តន៍តាមជំហានដូចខាងក្រោម
ជំហានទី១៖ ពេលដែលបើកកុំព្យូទ័រ​ឡើងមកដំបូង សូមចុចលើ F8


សូមរើសយក Repair Computer

ជំហានទី២៖ បន្ទាប់មក​វានឹងលោត​ផ្ទាំង “System Recovery Options”


ជ្រើសយក US រួចចុច Next



បញ្ចូល User និង Password រួចចុច OK


សូម រើសយក Command Prompt

ជំហានទី៣៖ សូមចូលទៅ​ទីតាំងដែល Window 7 បានរក្សាទុក (ជាកញ្ចប់ Folder

មិនមែនជា *.
iso ទេ) ឧ. E:\OS\Win7 រួចចូលទៅ​កាន់ File ដែលត្រូវ​តំឡើង គឺ setup.exe ដោយវាយ E:\OS\Win7\setup.exe


ជ្រើសយកភាសា និងប្រភេទក្តារចុច


បន្ទាប់មក​សូមតំឡើង​វា (ដូចធម្មតា) នោះ​លោកអ្នកនឹងទទួលបាន​វីនដូសេវេនថ្មី​ដូចការប្រើឌីស ឬ តាម USB ដូច្នេះដែរ។
Previous
Next Post »